ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ​សាទរចំពោះវឌ្ឍនភាព​​សេដ្ឋកិច្ចកម្ពុជា​

(ភ្នំពេញ)៖ ក្រោយពីបានចុះដានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា រយៈពេលជិត១០ថ្ងៃ និងបានបញ្ចប់កាល​ពីសប្តាហ៍មុន ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានលើកសរសើ និងសាទរ​ចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ដែលរាជរដ្ឋាភិបាលសម្រេចបាន។

ក្រុមបេសកកម្មពិគ្រោះយោបល់របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោក Toshinori Doi ប្រធាន AMRO ក្នុងជំនួបជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនា​គារ​ជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលល្អប្រសើរក្នុងឆ្នាំ​២០១៨ ហើយសម្រាប់ឆ្នាំ២០១៩នេះ AMRO រំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំក្នុងអត្រាប្រមាណ ៧,១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។

បើតាមឯកឧត្តម ជា ចាន់តូ ការិយាល័យ AMRO ដែលតែងតែរួមចំណែកយ៉ាងសំខាន់ក្នុងការជួយតាម​ដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹងការកសាងសមត្ថភាពជំនាញរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com