សត្វព្រៃចម្រុះជាង២០០គីឡូក្រាម​ ដែលសមត្ថកិច្ចបង្ក្រាប​ ត្រូវបានព្រលែង​ទៅជម្រក​ដើមវិញ​ហើយ​

(កំពង់ធំ)៖ សត្វ​អណ្តើក​សកល​ ​២៨ក្បាល​ ​ស្មើនឹង​១៧៩គីឡូក្រាម​,​ ​សត្វ​ពស់​ ​ចំនួន​ ​៨២ក្បាល​ ​ស្មើនឹង​ ​៤៥គីឡូក្រាម​ ​និង​អន្សង៤ក្បាល​ ​ស្មើនឹង​ ​៨គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រា​បកាលពីវេលាម៉ោង០២និង១៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុក​ស្ទោង។

សត្វព្រៃ​ចម្រុះ​ខុសច្បាប់​ជាង​ ​២០០គីឡូក្រាមនេះ​ ដឹក​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ ​និង​បា​ន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ដើម្បី​យក​ទៅ​សួរនាំ​ផង​ដែរ​។​

មកដល់ពេលនេះ សត្វទាំងនេះត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់ជូនមន្ត្រីជលផល និងអង្គការ វ៉ាយអេត ​ដើម្បី​យក​ទៅ​លេងក្នុងបឹងទន្លេសាប៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com