សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ និង​លោក​ជំទាវ​ អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​១០​ នៅ​វត្ត​មុនី​ប្រសិទ្ធ​វង្ស​

(​ភ្នំពេញ​)៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១០​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយក​រដ្ឋ​ន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ខេ​ង​ ព្រមទាំង​ក្រុម​គ្រួសារ​ និង​ឯកឧត្តម​ លោក​ជំទាវ​ ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ និង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​១០​ នៅ​វត្ត​មុនី​ប្រសិទ្ធ​វង្ស​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​នា​ឱកាស​នោះ​ ក្នុង​នាម​ជា​ពុទ្ធសាសនិក​ពេញ​ដោយ​សទ្ធា​ជ្រះថ្លា​ សម្ដេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ និង​ថ្នាកដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ និង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​អុជ​ទៀន​ធូប​ បូជា​ផ្កា​ភ្ញី​ និង​គ្រឿង​សក្ការៈ​ ថ្វាយ​ព្រះ​ពុទ្ធរូប​ និង​ឧទ្ទិស​ចំពោះ​អ្នក​មានគុណ​ ពិសេស​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សឿ​ន​ ជា​ស៊ី​ម​ ដែល​បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​នោះ​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ខេ​ង​ ព្រមទាំង​ក្រុម​គ្រួសារ​ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ និង​នគរបាល​ជាតិ​ រួម​ទាំង​ប្រជា​ពុទ្ធសាសនិក​ បាន​ប្រារព្ធ​ពិធីរាប់បាត្រ​ចង្ហាន់​ និង​បច្ច័យ​ សូត្រ​ព្រះធម៌​នមស្សការ​ព្រះ​រតនត្រៃ​ និង​សមាទានសីល​ដើម្បី​ជម្រះ​មន្ទិល​ទាំងពួង​ មុន​នឹង​ប្រគេន​ចង្ហាន់​ ព្រមទាំង​ទេយ្យទាន​ទាំងឡាយ​ចំពោះ​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ជូន​អ្នក​មានគុណ​ មាន​មាតាបិតា​ ជីដូន​ជីតា​ និង​ញាតិ​ការ​ទាំង​៧​សន្ដាន​។​

​ជា​កិច្ច​បន្ត​ទៅ​តាម​កន្លង​ព្រះពុទ្ធ​សាសនា​ សម្ដេចព្រះ​ឧត្តម​វង្សា​ មួ​ង​ រ៉ា​ ព្រះ​សមាជិក​ថេរៈ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​ចៅអធិការ​វត្ត​មុនី​ប្រសិទ្ធ​វង្ស​ ព្រះ​រាជាគណៈ​ ព្រះ​មន្ត្រី​សង្ឃ​ និង​ព្រះសង្ឃ​ បាន​សូត្រ​ព្រះធម៌​បង្សុកូល​ ពហុ​ដារ​ឆ្លង​ និង​ពុទ្ធ​ជ័យ​មង្គល​ ផ្សាយ​ផល្លា​អា​និ​សង្ឃ​ជូន​ដល់​បុព្វការី​ជន​ទាំងឡាយ​ និង​ចំរើន​ព្រះពុទ្ធ​ពរ​ដល់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ លោក​ជំទាវ​ ក្រុម​គ្រួសារ​ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ នគរបាល​ជាតិ​ និង​ប្រជា​ពុទ្ធបរិស័ទ​រួម​កាន់បិណ្ឌ​វេន​ទី​១០​នេះ​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១០​ នៅ​ទី​អារាម​វត្ត​មុនី​ប្រសិទ្ធ​វង្ស​នេះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ខេ​ង​ ក៏​បាន​ប្រគេន​ទូក​«​ង​»​ ខ្នាត​វែង​១​គ្រឿង​ ដល់​សម្ដេចព្រះ​ឧត្តម​វង្សា​ មួ​ង​ រ៉ា​ ព្រះ​ចៅអធិការ​វត្ត​មុនី​ប្រសិទ្ធ​វង្ស​ និង​មួយ​គ្រឿង​ទៀត​ដល់​សម្ដេចព្រះ​ឧត្តម​មុនី​ ជា​ សំអាង​ ព្រះ​មេគណ​ខេត្តកណ្ដាល​ និង​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ ព្រមទាំង​សម្ភារៈ​ជូន​គណៈកម្មការ​ និង​កីឡាករ​អុំទូក​ទាំង​ពីរ​ដែរ​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com