MCL 19: ការប្រកួតរវាងវិសាខា និងព្រះខ័នរាជ និងភ្នំពេញក្រោនជាមួយការពារជាតិដែលលើកការប្រកួត ត្រូវលេងនៅថ្ងៃនេះ

(កម្ពុជា)៖ សម្រាប់ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា Metone Cambodian League ឆ្នាំ២០១៩ សប្តាហ៍ទី២៣ វិសាខា ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ប្រកួតជាមួយ ភ្នំពេញក្រោន គណៈកម្មការអាជ្ញាកណ្តាលសម្រេចផ្អាកការប្រកួតត្រឹមពាក់កណ្តាលវគ្គទី១ ដោយសារមានភ្លៀងធ្លាក់ខ្លាំង​ មន្រ្តីអាជ្ញាកណ្តាលពិបាកក្នុងការគ្រប់គ្រងការប្រកួត កាលពីម្សិលមិញ។

ក្រោយពិភាក្សាជាមួយតំណាងក្លិប ការប្រកួត រវាងវិសាខា និងព្រះខ័នរាជស្វាយរៀង ត្រូវបានលើកមកលេងនៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ វេលាម៉ោង ៦និង០០ល្ងាចនៅទីលានបាល់ទាត់វិសាខា (ហ្គ្រេនភ្នំពេញ)។ មុនផ្អាកក្រុមទាំងពីរ ស្មើគ្នា ០ទល់នឹង០។ បើព្រះខ័នរាជឈ្នះការប្រកួតនេះ ក្លាយជាជើងឯកតែម្តង។

ចំនែកការប្រកួតរវាង ក្រសួងការពារជាតិ និងភ្នំពេញក្រោន ត្រូវលើកមកលេងនៅម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញានេះដែរ នៅស្តាតចាស់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com