MCL 19: ក្លិបបាល់ទាត់បឹងកេត និងណាហ្កាលវើក បានត្រឹមតែស្មើគ្នាសប្តាហ៍ទី២៣

(ភ្នំពេញ)៖ អតីតជើងឯក បឹងកេត នៅតែមិនទាន់ចាញ់ក្នុងរដូវកាលនេះទល់នឹងក្លិបណាហ្កាវើល ក្រោយក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ ថ្ងៃនេះ ទោះបីភ្ញៀវបឹងកេតនាំមុខមុនយ៉ាងណាក៏ដោយ ក្នុងការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៩ រឺមិត្តហ្វូនខាំបូឌាលីហ្គសប្តាហ៍ទី២៣។

លេងបាន១៣នាទី ណាហ្កាវើល មានឱកាសនាំមុខមុនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាករ Kipspson ប៉ុន្តែ១៤នាទី បន្ទាប់ម្ចាស់ផ្ទះបឹងកេត វាយបកតាមស្មើវិញដោយ បាល់ពិន័យ១១ម៉ែត្រ។

ការប្រកួតតង់ទី២ ក្រុមទាំងពីរគ្មានក្រុមណាមួយបន្ថែមគ្រាប់បាល់ទេ បានត្រឹមតែលទ្ធផល ១ទល់នឹង១។

តាមរយៈលទ្ធផលនេះធ្វើឱ្យណាហ្កាវើល បន្តឈរនៅចំណាត់ថ្នាក់លេខ៣មាន៤៨ពិន្ទុ ក្រោយលេងបាន២៣ ប្រកួត ចំនែកបឹងកេតរំកិលមកឈរនៅលេខ៤ មាន៤៣ពិន្ទុ ខណៈដែលអង្គរថាយហ្គឺរធ្លាក់មកឈរនៅលេខ៥មាន៤២ពិន្ទុ។ ថ្ងៃម្សិលមិញនេះដែរ អាស៊ីអឺរ៉ុបឈ្នះយុវជនបាទី ៤ទល់នឹង២៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com