ឯកឧត្ដម តូច ប៉ូលីវ៉ា ថ្កោលទោសទណ្ឌិត សម រង្ស៊ី ចំពោះការប្រមាទដល់អង្គព្រះមហាក្សត្រ

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវគេចឲ្យផុតពីការអូសទាញនានាដែលនាំទៅរកសកម្មភាពខុសច្បាស់ និងថ្កោលទោសរាល់ការប្រមាទដល់អង្គព្រះមហាក្សត្រ ពីទណ្ឌិត សម រង្ស៊ី។

អភិបាលរងខេត្ត និងជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ឯកឧត្ដម តូច ប៉ូលីវ៉ា បានថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់យកថវិកា និងទេយ្យទានចូលរួមកាន់បិណ្ឌទី៨ នៅវត្តសិរីវង្ស ស្ថិតនៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់។

ដោយមានការចូលរួមពី ឯកឧត្ដម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខា រ៉ាម អភិបាលស្រុករំដួល លោក លឹម សុភាព អភិបាលរងស្រុករំដួល លោកមេឃុំថ្នាធ្នង់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ លោកនាយប៉ុស្ដិ៍ និងសមាជិកក្រុមការងារចុះជួយឃុំថ្នាធ្នង់ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាការពារ។

នៅថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩
នេះ ស្ថិតនៅវត្តសិរីវង្ស ក្នុងភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ក្រុមការងារបាននាំយក ទេយ្យទានមួយចំនួនរួមមាន អង្ករចំនួន១០០គីឡូ ទឹកផ្លែឈើ ២កេស ទឹកបរិសុទ្ធ ២កេស ស្កសរ ប៊ីចេង អំបិល ប្រេងឆា មីម៉ាម៉ា រួមនឹងថវិកាចំនួន ៧៥០,០០០រៀល ចូលរួមកាន់បិណ្ឌទី៨៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com