ឯកឧត្ដម តូច ប៉ូលិវ៉ា ផ្តល់អនុសាសន៍៥ចំណុចដល់ក្រុមការងារគណបក្សចុះជួយឃុំថ្នាធ្នង់

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលិវ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំថ្នាធ្នង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាលក្រុមការងារគណបក្សចុះជួយឃុំថ្នាធ្នង់។

នៅថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នាបរិវេណគណបក្សឃុំថ្នាធ្នង់ ដោយមានការចូលរួមលោក សុខា រ៉ាម ប្រធានគណបក្សស្រុករំដួល លោក ធឹម ណាត អនុប្រធានប្រចាំការគណបក្សស្រុករំដួល សមាជិកគណបក្សស្រុក គណៈកម្មាធិការបក្សឃុំ ប្រធានសាខាបក្សភូមិ និងសាខាបក្សបឋមសិក្សាចំនួន៥ និងឯកឧត្ដម អស់លោក លោកស្រី សមាជិកក្រុមការងារទាំងអស់ យុវជនគណបក្សឃុំ ចំនួន៦៩នាក់ ស្រី៩នាក់។

ឯកឧត្ដមបានផ្តល់អនុសាសន៍៥ចំណុចដើម្បី៖

១- រៀបចំក្រុមការងារទទួលស្ដាប់ព័ត៌មានបញ្ហាប្រឈម និងសំណូមពររបសប្រជាពលរដ្ឋ។

២- ផ្សព្វផ្សាយខ្លឹមសារលទ្ធផលការងារឆមាសទី១ របស់គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល។

៣- ផ្សព្វផ្សាយស្ថានភាពនយោបាយថ្មីៗ ជាពិសេសពាក់ព័ន្ធការប្រកាសវិលត្រលប់មកប្រទេសកម្ពុជាវិញ
និងការញុះញង់បង្កើតអោយបដិវត្តពណ៌របស់ទណ្ឌិត សម រង្ស៊ី។

៤- ធ្វើបច្ចុប្បន្នភាពស្ថិតិយុវជនមានអាយុចាប់ពី១៨ឆ្នាំ ដើម្បីអប់រំសតិអារម្មណ៍ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និង

៥- ចូលរួមបន្តរក្សា សុខសន្តិភាព ដើម្បីសង្គមជាតិមានការរីកចំរើន និងបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com