ទិវា​សន្តិភាព ថ្ងៃ​២១​កញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​សន្តិ​ភាព​ជាតិ និង​អន្តរជាតិ​

(​ភ្នំពេញ​)៖ ថ្ងៃទី​២១ ខែកញ្ញា​នេះ ជា​ទិវា​សន្តិភាព​ពិភពលោក​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារលិខិត​អបអរសាទរ ដល់​ទិវា​សន្តិភាព ដោយបាន​លើកឡើង​ពី​ដំណើរ​ស្វែងរក​សន្តិភាព ចាប់តាំងពី​ផ្តួលរំលំ​របប​ខ្មែរក្រហម ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ រហូតដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​។​

​ក្នុង​សារលិខិត ៣​ទំព័រ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​នៅ​ចុងបញ្ចប់ ដោយ​សម្តេច​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​សន្តិ​ភាព​ប​ជាតិ និង​អន្តរ​ជាំ​តិ ដោយ​បន្ត​ថែរក្សា និង​ការពារ​សន្តិភាព ដែលមាន​ស្រាប់ ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា គោរព​ច្បាប់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទប់ស្កាត់​រាល់​ឧបាយកល និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រទេសជាតិ ធ្លាក់​ក្នុង​សភាព​វឹង​វរ និង​អស្ថិរភាព​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com