មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ ស្នើ​សុំ​ឲ្យ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​ និង​ការ​ពិត​ក្រោយ​ពី​មានការ​បកស្រាយ​ផ្ទុយ​ពី​កាពិ​តរបស់​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ ហ៊ី​

(បាត់ដំបង)​៖​ ជន​រង​គ្រោះ​លោក​អនុសេនីយ៍ឯក​ ឈឿ​ង​ សុ​ផាត​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ បាន​ស្នើ​សុំ​អោយ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​ និង​ការ​ពិត​ក្រោយ​ពី​មានការ​បកស្រាយ​ផ្ទុយ​ពី​កាពិ​តរបស់​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ជុំវិញ​ករណី​ជម្លោះ​រវាង​លោក​និង​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។​

​លោក​អនុសេនីយ៍ឯក​ ឈឿ​ង​ សុ​ផាត​ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ថា​ ការ​ចេញ​បកស្រាយ​បំភ្លឺ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ម្សិលមិញ​ដោយ​យោង​តាម​ការ​រាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី​ មាស​ សុវណ្ណ​ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង​ គឺ​រឿង​នេះ​កើតឡើង​ដោយសារ​លោក​បាន​ប្រព្រឹត្ត​ឱ្យ​មាន​កំហុស​ និង​ល្មើស​វិន័យ​កងទ័ព​ ហើយ​លោក​វរសេនីយ៍ត្រី​ ជួប​ ណូ​ បាន​សួរនាំ​អំពី​កំហុស​នោះ​ បែរជា​លោក​ចូល​ទៅ​វ៉ៃ​និង​ថា​លោក​ស្រវឹងស្រា​ផង​ដែរ​ ទាំងនេះ​ជា​រឿង​មិន​ពិត​។​

​និង​មួយវិញទៀត​ចំពោះ​របួស​នោះ​មិនមែន​លោក​វរសេនីយ៍ត្រី​ ជួប​ ណូ​ យក​សោរ​ចាក់​ភ្នែក​ក៏​ជា​រឿង​មិន​ពិត​ដែរ​ ព្រោះ​ការ​បកស្រាយ​ខាងលើ​នេះ​វា​ផ្ទុយ​ទៅ​នឹង​ការ​ពិត​ទាំងអស់​ដោយ​កែប្រែ​រឿង​ពី​ខ្មៅ​ទៅ​ស​ ពី​ស​ទៅ​ខ្មៅ​ ពី​អ្នក​រង​គ្រោះ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​ ពី​អ្នក​ប្រព្រឹត្ត​ទៅ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ​ ដែល​អោយ​លោក​ទទួលយក​មិន​បាន​ និង​ស្នើ​សុំ​អោយ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​និង​ការ​ពិត​ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ផង​។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ លោក​វរសេនីយ៍ឯក​ ជួប​ ណូ​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រើប្រាស់​វត្ថុ​រឹង​ចាក់​ទៅ​លើ​ភ្នែក​លោក​អនុស្សាវរីយ៍​ឯក​ ឈឿ​ង​ សុ​ផាត​ ដែល​ជា​មេបញ្ជាការ​រង​របស់​ខ្លួន​បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​មាន​ជម្លោះ​ដោយ​ចោត​មេបញ្ជាការ​ង​ខ្លួនឯង​រឿង​បាត់​ឌី​ណា​ម៉ូ​រថយន្ត​បា​កុង​ ដែល​កម្លាំង​បង្ក្រាប​ចាប់​បាន​កាលពី​ពេល​ថ្មីៗ​មកនេះ​ ៕​ (SN-​ចេស្តា​)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com