បាងកក៖ យុវជនជាង២០០នាក់ធ្វើបាតុកម្មទាមទាររដ្ឋាភិបាលឲ្យគិតគូរពីបម្រែបម្រួលអាកាសធាតុ

Reuters បានចុះផ្សាយថា ក្រុមយុវជនប្រមាណជាង២០០នាក់ បានចេញទៅធ្វើបាតុកម្ម ដោយធ្វើពុតជាដេកស្លាប់នៅមុខក្រសួងបរិស្ថាននៅទីក្រុង បាងកក ប្រទេសថៃ ក្នុងបំណងទាមទារប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសនេះ អោយគិតគូរពីបម្រែបម្រូលអាកាសធាតុសកល ។

ខណៈដែលធ្វើពុតជាដេកស្លាប់ ក្រុមយុវបាតុករបានសរសេរពាកស្លោកផ្សេងៗ ដែលភាគច្រើនមានន័យដូចថា សូមជួយសង្គ្រោះផែនដីផង ឫពាក្យថា ផែនដីកំពុងឡើងកំដៅកាន់តែខ្លាំង និងត្រូវជំនួយពីមនុស្ស ជាដើម ។

សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មរបស់ប្រជាបាតុកររាប់ពាន់នាក់ បានផ្ទុះឡើងនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងការទាមទារអោយមេដឹកនាំរបស់ខ្លួនគិតគូរពីបម្រែបម្រួលអាកាសធាតុ នៅមុនមហាសន្និបាតអង្គការសហប្រជាជាតិចាប់ផ្តើមនៅចុងខែនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com