ព្យុងយ៉ាង៖ កូរ៉េខាងជើងស្វាគមន៍រូបមន្តថ្មីរបស់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកិច្ចចរចាសាជាថ្មី

លោក Kim Myong-gil ប្រធានក្រុមអ្នកចរចារបស់កូរ៉េខាងជើង បានប្រកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងពីរូបមន្តថ្មីក្នុងកិច្ចចរចាសាជាថ្មីរវាងភាគីទាំងពីរ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

លោក Kim Myong-gil មិនបានបង្ហាញពីរូបមន្តថ្មី ដែលលោក ត្រាំ បានលើកឡើងសម្រាប់កិច្ចចរចានោះទេ ហើយកាលបរិច្ឆេទពិតប្រាកដក្នុងការចាប់ចរចាស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ក៏មិនត្រូវបានបង្ហើបនោះដែរ ។

សូមរំលឹកជូនថា កាលពីខែកុម្ភៈ ដើមឆ្នាំ២០១៩នេះ ជំនួបចរចាដោយផ្ទាល់រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានទទួលបរាជ័យទាំងស្រុង ដោយសារលោក ត្រាំ បានជូនលិខិតតូចមួយដល់លោក គីម ជុងអ៊ុន ដែលសរសេរថា កូរ៉េខាងជើងត្រូវតែប្រគល់អាវុធនុយក្លេអ៊ែរ និងមីស៊ីលទាំងអស់អោយអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com