វ៉ាស៊ីនតោន៖ អាមេរិកនឹងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅអារ៉ាប៊ី សាអូឌីត និងអារ៉ាប់រួម

AP បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) បានប្រកាស កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញានេះថា អាមេរិកនឹងដាក់ពង្រាយកងកម្លាំងយោធា រួមទាំងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត នៅប្រទេសអារ៉ាប៊ី សាអូឌិត និងអារ៉ាប់រួម នៅពេលខាងមុខនេះ ។

លោក ម៉ាក អេស្ពើ បានបន្ថែមថា គោលដៅសំខាន់ក្នុងការដាក់ពង្រាយ កងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍នៅប្រទេសទាំងពីរនេះ គឺដើម្បីពង្រឹ ងសមត្ថភាពកងកម្លាំងយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ។

សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានេះ ស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌិត បានទទួលរងការវាយប្រហារវិច្ឆេទកម្ម ដោយយានដ្រូន និងមីស៊ីល ដែលបណ្តាលអោយមានការខូចខាតយ៉ាងដំណំ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com