ប្រធានបាល់ទាត់អាស៊ាន ឯកឧត្ត ខៀវ សាម៉េត ពិភាក្សាការងារជាមួយប្រធានសហព័ន្ធបាល់ទាត់អាស៊ីកណ្តាល

(ឌូស្ហាន់បេ, តាហ្ស៊ីគីស្ថាន)៖ ឯកឧត្តម ខៀវ សាម៉េត ជនជនកម្ពុជាដំបូងគេ ដែលត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធបាល់ទាត់តំបន់អាស៊ាន (AFF) បានអបអរសាទរ និងជួបពិភាក្សាការងារជាមួយ លោក Rustam Emomali ដែលត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធបាល់ទាត់អាស៊ីកណ្តាល (CAFA) កាលពីខែឧសភាកន្លង។

លោក Rustam Emomali បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមាន ប្រធាន AFF លើទឹកដីអាស៊ីកណ្តាលនាពេលនេះ។

ឯកឧត្តម ខៀវ សាម៉េត ត្រូវបានគេហទំព័រផ្លូវការបាល់ទាត់អាស៊ានដកស្រង់សម្តីថា ភាគីទាំងពីរបានពិភាក្សា លើកិច្ចការជាច្រើន ក្នុងនោះមានការពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍការប្រកួតក្នុងតំបន់ទាំងពីរ។ យើងបានព្រមព្រៀងថា ធ្វើការជាមួយគ្នា នឹងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

កំឡុងស្ថិតនៅទីក្រុងឌូស្ហាន់បេ ឯកឧត្តមប្រធាន AFF ក៏បានជួបពិភាក្សាការងារជាមួយប្រធានបាល់ទាត់ទ្វីបអាស៊ី (AFC) Shaikh Salman bin Ebrahim Al Khalifa ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com