AFC U16 2020: ក្រុមបាល់ទាត់យុវជនកម្ពុជាធ្លាក់ពីការប្រកួតជម្រុះ ក្រោយចាញ់ជប៉ុន

(ឡាវ)៖ ក្រុមបាល់ទាត់យុវជនកម្ពុជា អាយុក្រុម១៦ឆ្នាំ អស់ឱកាសឡើងទៅវគ្គបន្តនៃការប្រកួតបាល់ទាត់យុវជនអាស៊ីអាយុក្រោម១៦ឆ្នាំ ២០២០ វគ្គជម្រុះ ក្រោយចាញ់ជប៉ុន ០ទល់នឹង៨ ម្សិលមិញ។

នេះជាបរាជ័យលើកទី២ បន្ទាប់ពីការប្រកួតទី១ ចាញ់ម៉ាឡេស៊ី ០ទល់នឹង៧។ ការប្រកួតចុងក្រោយស្អែក ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយម្ចាស់ផ្ទះឡាវ ដែលឈ្នះម៉ាឡេស៊ី ១ទល់នឹង០។

លេងបានមិនដល់១៥នាទីស្រួលបួលផងជប៉ុនស៊ុតបញ្ចូលទីបានបីគ្រាប់ដោយកីឡាករ Sarato Morimoto នាទីទី៣ និងទី១០ និងកីឡាករ Sina Osakaនាទីទី១៥។ តង់ទី២ជប៉ុនបន្ថែមបានប្រាំគ្រាប់ទៀតដោយកីឡាករ Morimoto, Osaka, Kitano ពីរគ្រាប់ និងកីឡាករ Naito។

ជប៉ុនប្រកួតចុងក្រោយត្រូលេងជាមួយម៉ាឡេស៊ី ហើយក្រុមលេខ១ និងលេខ២ល្អបំផុត បានឡើងទៅជុំចុងក្រោយឆ្នាំ២០២០ នៅប្រទេសបារ៉ែន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com