ស្ថានភាពអចលនទ្រព្យនឹងនៅបន្តមានស្ថេរភាពពី៣ ទៅ៥ឆ្នាំខាងមុខទៀត
(ភ្នំពេញ)៖ ក្រុមអ្នកជំនាញវាយតម្លៃអចលនវត្ថុបាននិយាយថា ស្ថានភាពដីធ្លីនិងផ្ទះសំបែងនៅបន្តមានស្ថេរភាពរហូតពី៣ ទៅ៥ឆ្នាំខាងមុខ។ ក្នុងនោះខេត្តក្រុងចំនួន៥ ដែលដីធ្លីនៅតែបន្តមានចរន្ត៖
ភ្នំពេញ ព្រះសីហនុ កំពត សៀមរាប និងកោះកុង។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលពីស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ក្រុមអ្នកជំនាញអចលនវត្ថុ បានវាយតម្លៃថា ៥ឆ្នាំទៅមុខទៀត នៅក្នុង ក្រុងភ្នំពេញនឹងមិនមានដីសម្រាប់សាងសង់ជាបុរីទៀតឡើយ ហើយវានឹងជំនួសដោយខុនដូរខ្ពស់ៗ។
ដោយឡែក ក្រុមហ៊ុនផ្ទះល្វែងនឹងរត់ទៅសាងសង់ផ្ទះសំបែងនៅចំងាយយ៉ាងតិច ក៏២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញ៕

