ព្យុងយ៉ាង៖ ពលរដ្ឋកូរ៉េខាងជើង៤០% មិនមានអាហារទទួលទានប្រចាំឆ្នាំគ្រប់គ្រាន់

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហៅកាន់តថា FAO បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ស្តីប្រជាពលរដ្ឋនៅកូរ៉េខាងជើងប្រមាណ៤០% មិនមានអាហារទទួលទានប្រចាំឆ្នាំគ្រប់គ្រាន់ទេ ។

របាយការណ៍ដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំអោយប្រជាពលរដ្ឋកូរ៉េខាងជើងខ្វះស្បៀងអាហារទទួលទាន គឺដោយសារគ្រោះរាំងស្ងួត ដែលបានកើតឡើងលើប្រទេសនេះរយៈពេល៥ឆ្នាំផ្ទួនៗគ្នា ដែលប្រជាពលរដ្ឋមិនអាចប្រកបមុខរបរកសិកម្មបាន ។

ពលរដ្ឋកូរ៉េខាងមួយចំនួន កំពុងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារថាមពលរាងកាយចុះខ្សោយ និងជម្ងឺផ្សេងៗមានរាគរុះជាដើមងាយស្រួលនឹងកើតឡើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com