ប៉ាគីស្ថានមិនអនុញ្ញាតឲ្យយន្តហោះឥណ្ឌាឆ្លងកាត់ដែនអាកាស ខណៈភាពតានតឹងទ្វេភាគីឡើងកម្ដៅ

(បរទេស)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានថ្លែងថា ប៉ាគីស្ថានបានបដិសេធចំពោះសំណើរបស់ឥណ្ឌាដែលស្នើសុំឲ្យយន្តហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី ​បើកឆ្លងកាត់ដែនអាកាសរបស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ខណៈដែលភាពតានតឹងរវាងប្រទេសទាំង២កំពុងកើនឡើងពាក់ព័ន្ធនឹងតំបន់កាស្មៀរ។

រដ្ឋាភិបាលប៉ាគីស្ថានបានប្រាប់ទៅស្នងការជាន់ខ្ពស់ឥណ្ឌាថាខ្លួនមិនអនុញ្ញាតឲ្យយន្តហោះរបស់លោក ម៉ូឌី បើកឆ្លងកាត់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី២០ ខែកញ្ញានេះទេ ហើយក៏មិនអនុញ្ញាតឲ្យបើកឆ្លងកាត់ពេលត្រឡប់មកវិញផងដែរ។

ជាមួយគ្នានោះអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយថា ឥណ្ឌាពិតជាសោកស្តាយចំពោះការសម្រេចចិត្តបែបនេះរបស់ប៉ាគីស្ថានដោយបន្ថែមថាសំណើនេះត្រូវបានបដិសេធជាលើកទី២ហើយក្នុងរយៈពេល២សប្តាហ៍​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com