ទឹកប្រាក់ជាង២០០លានរៀលត្រូវបានរាជរដ្ឋាភិបាលប្រគល់ជួនដល់ជ័យលាភីមេដាយលើឆាកអន្តរជាតិ

(កម្ពុជា)៖ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ២០៩.៦០០.០០០រៀល (ពីររយប្រាំបួនលានប្រាំមួយរយពាន់រៀលគត់) ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ជូនដល់ជ័យលា
ភីលើ៣ប្រភេទកីឡា ដែលដណ្តើមបានមេដាយនៅក្នុងកម្រិតអន្តរជាតិផ្សេងៗពីគ្នានាពេលកន្លងមក។

ពិធីប្រគល់ប្រាក់នេះត្រូវបានធ្វើឡើងក្រោមអធិបតី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកឡា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា កីឡា៣ប្រភេទ ដែលឈ្នះមេដាយអន្តរជាតិនេះ រួមមាន៖ ១-ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី១០ នៅប្រទេសថៃ បានបញ្ជូនប្រតិភូកីឡាកាយវប្បកម្មចំនួន១០នាក់ ដែលមានប្រទេសចូលរួមចំនួន ៥០
ប្រទេស ហើយជាលទ្ធផល ក្រមកីឡាកម្ពុជា បានទទួលមេដាយមាស ១គ្រឿង ដោយទទួលបានរង្វាន់
ជ័យលាភីជាទឹកប្រាក់ចំនួន ៤០លានរៀល ត្រូវបានប្រគល់ជូនគ្រូបង្វឹកម្នាក់ និងកីឡាករម្នាក់។

២-ការចូលរួមប្រកួត កីឡារំាជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៨ ដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិ ដើម្បីទៅចូលរួមក្នុងការប្រកួត កីឡារាំជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៨ ចំនួន១១នាក់ (ស្រី៦នាក់) នៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសចូលរួមក្នុងការប្រកួតនេះមានចំនួន១៥។ ជាលទ្ធផល ក្រុមកីឡាជម្រើសជាតិកម្ពុជា បានទទួលមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសារាំគូ ដោយទទួលរង្វាន់ជ័យលាភីជាប្រាក់រង្វាន់ចំនួន ៣៣លានរៀល និងបានប្រគល់ជូនគ្រូបង្វឹកកីឡាករ ៣នាក់ (ស្រី១នាក់)។

៣-ការចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិចំនួន ១៦នាក់ (ស្រី៥នាក់) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​ ដែលមានប្រទេសចូលរួមក្នុងការប្រកួតចំនួន ៧ប្រទេស។ ជាលទ្ធផលក្រមកីឡាជម្រើសជាតិកម្ពុជា បានទទួលមេដាយមាស៣ ប្រាក់៤ សំរឹទ្ធ៨គ្រឿង សរុប១៥គ្រឿង។ ចំពោះប្រាក់រង្វាន់
ជ័យលាភីមានចំនួន ១៣៦លាន ៦សែនរៀល ត្រូវបានប្រគល់ជូនត្រូបង្វឹកកីឡាករ កីឡាការិនី ចំនួន ១៤នាក់៕ (ប្រភព៖ PP SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com