ក្រសួងយុត្តិធម៌បណ្តេញក្រឡាបញ្ជីសាលាឧទ្ធរណ៍ម្នាក់ដែល ACU ធ្លាប់ចាប់បញ្ជូនទៅតុលាការ ចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ឈ្មោះ ទេព ធីរិទ្ធ ត្រូវបាន ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញប្រកាសសម្រេច បណ្តេញចេញពីក្របខណ្ឌនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រកាសលេខ ១៥៨ កយប្រក/១៩ របស់ក្រសួងយុត្តិធម៌ ដែល Swift News ទើបតែទទួលបាន។

សូមជម្រាបជូនថា លោក ទេព ធីរិទ្ធ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស វីតិក្រម។

នៅពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនលោក ទេ ធីរិទ្ធ ដល់តុលាការ ត្រូវលោក ប៊ុន ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (នៅក្រៅឃុំបណ្តោះអាសន្ន)៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com