ឯកឧត្ដម តូច ប៉ូលីវ៉ា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ យុទ្ធនាការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងកិច្ចប្រជុំពីការបង្កើតភូមិ ឃុំ/សង្កាត់ ស តាមព្រំដែនកម្ពុជា-វៀតណាម

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី”យុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្ដោយព្រំដែន និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន (កម្ពុជា-វៀតណាម)“។

នៅសាលប្រជុំវរៈសេនាតូចនគរបាលព្រំដែនគោក៦១១ (ព្រំដែនខាងជើង) នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រីស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកជាប់ព្រំដែនខាងជើងរួមមាន លោកអភិបាលស្វាយទាប លោកអភិបាលរងស្រុករំដួល លោកអភិបាលរងស្រុករមាសហែក លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកមេបញ្ជាការវរសេនាតូចការពារព្រំដែន៦១១ សមាជិកលេខាធិការដ្ឋាន លោកលោកមេបញ្ជាការរងវរសេនាតូចការពារព្រំដែន៦១១ លោក លោកស្រីមេភូមិ មេឃុំ ចៅសង្កាត់ជាប់ព្រំដែន លោកនាយប៉ុស្ដិ៍នគរបាលជាប់ព្រំដែន លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនទ្វេរភាគី លោកនាយផ្នែកវរៈសេនាតូចការពារព្រំដែន៦១១ លោកមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្វាយទាប ស្រុករំដួល ស្រុករមាសហែក មន្រ្តីរាជការសាលាខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្ត លោក លោកស្រីមន្ត្រីសាខាគយ លោក លោកស្រីមន្ត្រីនៃមន្ទីរសុខាភិបាលជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com