អំឡុងខែវិច្ឆិកា​ខាងមុខ​នេះ ​សម្តេចតេជោ​ នឹងទៅកូរ៉េ​ និង​មានគម្រោង​ជួបជាមួយពលករខ្មែរ​នៅទីនោះ

(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលទេ នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១ គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាន។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាសម្តេច​តេជោ នាយករដ្ឋមន្ត្រី ជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com