ញូយ៉ក៖ សន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យម INF ស្លាប់ ជាឱកាសចាប់កំណើតនៃមីស៊ីលថ្មី

លោក Steven Karl Pifer នាយកមជ្ឈមណ្ឌល Brooking Institution’s Center បានលើកឡើងថា ការបាត់បង់ជីវិតនៃសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate Range Nuclear Force Treaty) ដែលហៅកាត់ថា INF គឺជាឱកាសល្អមួយនៃការចាប់កំណើតមីស៊ីលប្រភេទថ្មីនៅលើពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។

ការបាត់បង់ជីវិតសន្ធិសញ្ញា INF គឺលោក Steven Karl Pifer ចង់សំដៅលើមេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះ និងចាប់ផ្តើមបង្កើនការផលិតមីស៊ីលរយៈចម្ងាយមធ្យមរៀងៗខ្លួន ។

សូមរំលឹកជូនថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧កន្លងទៅ ដោយអតីតប្រធានាធិបតីរបស់សហភាពសូវៀត លោក Mikhail Gorbachev និងអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Ronald Reagan ៕លីលី

File photo of U.S. President Ronald Reagan (R) and Soviet President Mikhail Gorbachev signing the Intermediate-Range Nuclear Forces (INF) treaty at the White House, on December 8 1987. Reagan was elected as the 40th U.S. president in 1980. Former U.S. President Reagan’s health is deteriorating and he could have only weeks to live, a U.S. source close to the situation said on June 4, 2004. Reagan, now 93, has long suffered from the brain-wasting Alzheimer’s disease. The source said Reagan’s condition had worsened in the past week. “The time is getting close,” he said. REUTERS/Dennis Paquin/FILE DP/GN

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com