កូរ៉េប្តេជ្ញា​បន្តជួយកម្ពុជា​លើវិស័យផ្សេងៗ​ ជាពិសេស​ផ្នែក​សុខាភិបាល​

(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេស​កូរ៉េ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត Won Meok Lee បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោក​បានធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោកបណ្ឌិត​ បានឲ្យដឹងថា កាលពីម្សិលមិញនេះលោកបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែកដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។ ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមកមានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថាកន្លងមក លោកបានជួយដល់ការងារផ្នែកសុខាភិបា​ល​ច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌលដែលនៅមន្ទីពេទ្យ​ព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង