ចិនស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម ​និងមានបំណង​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្រ្តកសិកម្ម​កម្ពុជា​

(ភ្នំពេញ)៖ ប្រតិភូខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពី៖ ទី១-ស្ថានភាព និងសក្តានុពលវិនិយោគលើអនុវិស័យវារីវប្បកម្ម ទី២-ការបង្កើតសួនគំរូដំណាំឈើហូបផ្លែ និងបន្លែដែលគ្មានសារធាតុគីមី ទី៣-ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំណាំត្រូពិច និងសិក្សាពីជំងឺឆ្លងដំណាំនៅកម្ពុជា និងទី៤- ពិនិត្យលទ្ធភាពផ្តល់កិច្ចសហការជួបរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ដែលជាឱកាសដ៏ល្អក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងក៏ដូច​ជាស្វែង​រកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្មផងដែរ។

ចំពោះការរៀចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជាលោកបានថ្លែងបញ្ជាក់ជូនថា វាពិតជាមានសារប្រយោជន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្វែងយល់ចែករំលែក​បទ​ពិសោន៍កសិកម្មរវាងភាគីទាំងពីរ ហើយដែលបទពិសោធន៍ដ៏ល្អៗនេះកម្ពុជាកំពុងត្រូវការចាំបាច់ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។ លោកបានជម្រាបជូនភ្ញៀវថា ចំពោះកម្មវត្ថុទី២ និងទី៣ ខាងលើ ក្រសួងរីករាយស្វាគមន៍ និងផ្តល់កិច្ចសហការយ៉ាងពេញលេញ ស្របពេលដែលក្រសួង កំពុងសិក្សា ពិនិត្យ និងវាយតម្លៃលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មនៅខេត្តស្ទឹងត្រែងលើផ្ទៃដីជាង ៦០០ហត ហើយកម្មវត្ថុទាំងពីរអាចយកទៅសហការអនុវត្តនៅទីនោះបាន។

ដោយឡែក គម្រោងវិនិយោគលើវិស័យវារីវប្បកម្ម លោកបានសម្តែងនូវការស្វាគមន៍ចំពោះគិនិតផ្តួចផ្តើមនេះ ព្រោះស្របពេលដែលក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុង និង​ក្រៅប្រទេស ដោយលើកហេតុផងថាបច្ចុប្បន្នសេចក្តីត្រូវការផលចាប់ពីវារីវប្បកម្មទាំងទឹកសាប និងសមុទ្យកំពុងត្រូវការ ដើម្បីបំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ មួយវិញទៀតការអនុវត្តបច្ចេកទេសចិញ្ចឹម​លើវិស័យនេះនៅមានកម្រិត ហេតុនេះការវិនិយោគគ្រប់រូបភាព និងកែច្នៃ ក្រសួងរង់ចាំផ្តល់អទិភាព ដើម្បីបង្កើនផលិតភាពផលចាប់វារីវប្បកម្មទាំងទឹកសាប និងសមុទ្រធានាបរិមាណ និងគុណភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការនាំចេញ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង