វ៉ាស៊ីនតោន៖ អាមេរិកប្រកាសសង្គ្រាមជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនមែនជាសង្គ្រាមដោយអាវុធទេ

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះថា អាមេរិក និងសម្ព័ន្ធមិត្តមានជម្រើសច្រើនណាស់ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ដោយមិនចាំបាច់ធ្វើសង្គ្រាមដោយអាវុធទេ ។

សេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានបង្ហាញថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារវិច្ឆេទកម្មលើស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីតន កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានេះ ដែលក្រុមជំនាញប្រមូលបានបំណែកនៃយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់នៅកន្លែងកើតហេតុ ។

សង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់ដោយមិនប្រើអាវុធ គឺសំដៅលើការរឹតត្បិតផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម និងការដាក់សម្ពាធខាងយោធាលើអ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកសង្ឃឹមថា នឹងទទួលជ័យជំនះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com