អាជ្ញាធរម៉ិកស៊ិករកឃើញសាកសពមនុស្ស២៩នាក់ក្នុងថង់ប្លាស្ទិកចំនួន១០០​

(ម៉ិកស៊ិក)៖ អាជ្ញាធរម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានរកឃើញសាកសពចំនួន២៩ ដែលខ្ចប់នៅក្នុងថង់ប្លាស្ទិកចំនួន១០០ ត្រូវបានគេបោះចោលនៅក្នុងរណ្តៅ​មួយនៅរដ្ឋជេស៊ីសាកូភាគខាងលិច។

អគ្គព្រះរាជអាជ្ញារដ្ឋជេស៊ីសាកូបានប្រាប់សន្និសីទសារព័ត៌មានថាការរកឃើញសាកសពទាំងនោះនៅក្នុងក្រុង Zapopan នាដើមសប្ដាហ៍ទី១នៃខែកញ្ញាកន្លងមក។

​រដ្ឋាភិបាលនិងមេធាវីរដ្ឋបាននិយាយថាជនរងគ្រោះចំនួន២នាក់ជាស្ត្រីហើយយ៉ាងហោចណាស់៤នាក់មានកំណត់ត្រាព្រហ្មទណ្ឌដោយមិនបានបញ្ជាក់ពីឧក្រិដ្ឋកម្មរបស់ពួកគេឡើយ។

សូមជម្រាបថាឃាតកម្មនៅក្នុងប្រទេសម៉ិកស៊ិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា​ឆមាសទី១ នៃឆ្នាំនេះ​ដែលមានចំនួន ២៩.១១១ករណីគឺកើនលើសកាលពីឆ្នាំមុន​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com