កុមារ២៦នាក់ស្លាប់ក្នុងអគ្គិភ័យឆេះសាលារៀននៅលីបេរីយ៉ា​

(លីបេរីយ៉ា​)៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាកុមារចំនួន ២២ នាក់បានស្លាប់បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះនៅក្នុងសាលារៀនមួយនៅជាយ​​រដ្ឋធានីនៃប្រទេសលីបេរីយ៉ា។

ខុទ្ទកាល័យប្រធានាធិបតី​បាននិយាយថាសាលារៀនដែលឆាបឆេះនោះកើតឡើងនៅក្បែរវិហារអ៊ិស្លាមមួយកន្លែងក្នុងទីក្រុង Paynesville ខណៈដែលកុមារកំពុងគេងលក់។ ហើយគ្រូបង្រៀនចំនួន២នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។ ខណៈជនរងគ្រោះ២ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងមូលដ្ឋាន និងស្ថិតក្នុងស្ថានភាពធ្ងន់នៅឡើយ។

ប្រធានាធិបតីលីបេរីយ៉ាបាននិយាយថាលោកនឹងបើកការស៊ើបអង្កេត​រកមូលហេតុពិតដែលនាំឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com