អ័ព្ទដ៏ក្រាស់គ្របដណ្ដប់សិង្ហបុរី​បង្កក្ដីបារម្ភសុខភាពនិងវិស័យទេសចរណ៍​

(សិង្ហបុរី)៖ អ័ព្ទកខ្វក់បានបន្តគ្របដណ្ដប់លើប្រទេសសិង្ហបុរីអស់រយៈពេល៥ថ្ងៃជាប់គ្នាមកហើយគិតមកដល់ថ្ងៃពុធម្សិលមិញដោយសារភ្លើងឆេះព្រៃនៅតែបន្តឆេះនៅក្នុងប្រទេសជិតខាង។

អ័ព្ទកខ្វក់នេះបានបង្កការព្រួយបារម្ភទៅដល់សុខភាពសាធារណៈនិងធ្វើឲ្យប្រតិបត្តិករទេសចរណ៍និងក្រុមហ៊ុនអាកាសចរណ៍ខ្វល់ខ្វាយចិត្តជាខ្លាំង។

​យោងតាមទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី, សន្ទស្សន៍ស្តង់ដារបំពុលខ្យល់ក្នុងប្រទេសសិង្ហបុរីបានឡើងលើសកម្រិតសុវត្ថិភាព។

គួរបញ្ជាក់ថាសឹងតែរៀងរាល់ឆ្នាំ ភ្លើងឆេះព្រៃក្នុងប្រទេសឥណ្ឌូណេស៊ីបានបង្កើតឲ្យមានអ័ព្ទកខ្វក់ដែលប៉ះពាល់ដល់សុខភាពនៅទូទាំងប្រទេសឥណ្ឌូណេស៊ីនិងរសាត់អណ្ដែតទៅដល់ប្រទេសជិតខាងរួមមានម៉ាឡេស៊ីនិងសិង្ហបុរី៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com