គំនុំសងសឹក៖ កូរ៉េខាងត្បូងដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន​

(កូរ៉េ)៖ ​កូរ៉េខាងត្បូងកាលពីថ្ងៃពុធបានដកជប៉ុនចេញជាផ្លូវការពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានដែលនេះគឺចំណាត់ការថ្មីមួយនៅក្នុងជម្លោះដែលកើតចេញមកពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២។

កូរ៉េខាងត្បូងធ្លាប់បានព្រមានជប៉ុនហើយថាខ្លួននឹងសងសឹកវិញបន្ទាប់ពីជប៉ុនបានដកកូរ៉េខាងត្បូងចេញពីបញ្ជីពាណិជ្ជកម្មនៃដៃគូនាំចេញដែលទទួលបានការអនុគ្រោះក្នុងខែសីហា។

កូរ៉េខាងត្បូងក៏បានចោទប្រកាន់ជប៉ុនថាបានយកពាណិជ្ជកម្មធ្វើជាអាវុធដើម្បីសងសឹកនៅក្នុងជម្លោះពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងសំណងដល់ជនរងគ្រោះកូរ៉េក្នុងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាមលោកលើកទី២៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com