​ស៊ីលីរងគ្រោះរាំងស្ងួតស្ទើរទូទាំងប្រទេសបង្កផលប៉ះពាល់យ៉ាងធ្ងន់

(ស៊ីលី)៖​ ​យោងតាមការិយាល័យត្រួតពិនិត្យការប្រែប្រួលអាកាសធាតុក្នុងប្រទេសស៊ីលី, បច្ចុប្បន្នគ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ដល់ផ្នែកជាច្រើនជាង៧០%នៃផ្ទៃប្រទេស ហើយបញ្ហានេះកាន់តែអាក្រក់ទៅៗ។

មន្ត្រីម្នាក់នៅក្នុងតំបន់ដាច់ស្រយាលមួយដែលស្ថិតនៅចម្ងាយប្រហែល៦០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី​ Santiago បាននិយាយថា ក្នុងឆ្នាំនេះគឺស្ទើរតែគ្មានភ្លៀងធ្លាក់ទាល់តែសោះដោយធ្វើឲ្យអាងស្តុកទឹករីងស្ងួត។

ជាមួយគ្នានោះអាជ្ញាធរស៊ីលីក៏គ្រោងនឹងបញ្ជូនសត្វពាហនៈជាង៣ពាន់ក្បាលចេញតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះផងដែរ​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com