កាប៊ុល៖ ពួកឧទ្ទាមតាលីបង់ព្រមានគ្រូនិងសិស្សកុំឲ្យទៅបោះឆ្នោត ប្រយ័ត្នស្លាប់

ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានព្រមានគ្រូបង្រៀន និងសិស្សនិស្សិត រួមទាំងបុគ្គលិកក្នុងក្រសួងអប់រំផ្សេងទៀតនៅប្រទេសអាហ្វហ្កានិស្ថាន កុំអោយទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេសនេះ ហើយបើហ៊ានទៅប៉ោះឆ្នោតពួកគេនឹងសម្លាប់ចោល ។

ពួកឧទ្ទាមតាលីបង់បានព្រមានបន្ថែមថា ពួកគេបានរៀបចំគម្រោងរួចរាល់ហើយ ក្នុងការវាយប្រហារភេរវកម្មទៅលើការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសនេះ ដោយមានគោលដៅសម្លាប់អ្នកទៅចូលរួមបោះឆ្នោត មានគ្រូបង្រៀនជាដើម ។

សូមបញ្ជាក់ជូនថា ពួកឧទ្ទាមតាលីបង់គឺជាចលនាឧទ្ទាមកម្មនៅអាហ្វហ្កានិស្ថាន ក្រោយពីសហរដ្ឋអាមេរិកបានវាយប្រហារលើប្រទេសនេះកាលពីឆ្នាំ២០០១កន្លងទៅ ដោយ ក្រុមឧទ្ទាមនេះមានគោលដៅវាយប្រហារលើកងកម្លាំងរដ្ឋាភិបាល និងកងទ័ពបរទេសនៅក្នុងប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com