AFC CHAMPION LEAGUE 19: ក្លិបបាល់ទាត់ចិន Guangzhou Evergrande ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(ជប៉ុន)៖ ក្លិបបាល់ទាត់ប្រទេសចិន Guangzhou Evergrande បានឡើងទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លិបកំពូលអាស៊ី ២០១៩ (AFC Champion League) ក្រោយស្មើអ្នកការពារតំណែងជើងឯក Kashima Antlers ១ទល់នឹង១ យប់នេះ តែឡើងដោយសារ គ្រាប់ក្រៅដី (Away Goal)។

៥នាទីមុនចប់តង់ទី១ ភ្ញៀវ Guangzhou នាំមុខមុនដោយគ្រាប់បាល់កីឡាករ Talisca ប៉ុន្តែនាទីទី៥១ ម្ចាស់ផ្ទះ Kashima Antlers វាយបកតាមស្មើវិញដោយកីឡាករ Serginho។ លទ្ធផលនេះរក្សាដល់ចប់ការប្រកួត ហើយក្លិបចិនឡើង ដោយសារគ្រាប់ក្រៅដី។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Guangzhou Evergrande ជួបជាមួយក្លិបជប៉ុន Urawa Red និងAl Sadd ជួបជាមួយ Al Hillal នៅខែតុលាខាងមុខ ដោយលេងពីរជើងទើបសម្រេចក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខែវិច្ឆិកា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com