ស្ពានថ្មើរជើងចំនួន ២ទីតាំងទៀត​ នឹងលេចរូបរាងឡើង​នៅ​ភ្លើងស្តុបសន្ធរម៉ុក ​និងភ្លើងស្តុបផ្សារដើមគរ​

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ។ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ នៅ​ថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​។

យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញមិនបាន​បញ្ជាក់​ពី​ទំហំ​តម្លៃ​លើ​ការ​ចំណាយ​លើ​គម្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ទាំងពីរ​នេះ​ និង​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ។​ ក៏ប៉ុន្តែ នេះគឺជា​ដំណឹង​ដ៏​គួរ​រីករាយ​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ​ ពិសេស​អ្នក​ដែល​រស់នៅ​ និងធ្វើដំណើរ​ឆ្លងនៅ​តំបន់​ទាំងពីរ​នេះ​។

គូរជម្រាបថា បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​៣ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ស្ថិតនៅ​ផ្សារ​ជំ​ពូ​វ័ន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហេង​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង