ក្រុងសៀមរាបថ្មីមួយទៀត​ គ្រោងបង្កើតឡើង​នៅភាគខាងកើត​ចម្ងាយប្រមាណ ​៦០គីឡូម៉ែត្រ​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាពេលខាងមុខនោះ រាជរដ្ឋាភិបាលត្រូវបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានការអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ និងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ ខណៈក្រុងសៀមរាបបច្ចុប្បន្ន មិនអនុញ្ញាតឱ្យកសាងអគារមានកម្ពស់ខ្ពស់ៗ អាកាសយានដ្ឋានក៏មិនអាចពង្រីកបន្ថែម។

លោក ថោង ខុន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប នាថ្ងៃទី​១៦ ​ខែកញ្ញា ឆ្នាំ២០១៩។

បើតាមលោករដ្ឋមន្ត្រី ក្រុងសៀមរាបថ្មីនេះ ត្រូវបានបង្ហើបថាមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង