៤ចំណុច​ ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរ​ នៅខេត្តសៀមរាប​ឡើងវិញ​

(ភ្នំពេញ)៖ ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដា​នុ​ពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។

ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន​ ដែលជាសមាជិកនៃគណៈកម្មការអន្តរក្រសួងជាច្រើននាក់ទៀត។

អង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។

ផែននការយុទ្ធសាស្ត្រទាំង៤នោះ រួមមាន៖ ១-ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ២-បង្កើតភាពប្រកួតប្រជែង ៣-បង្កើតការតភ្ជាប់ និង ៤-បង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង