សមត្ថកិច្ចចុះបង្ក្រាប ហាងម៉ាស្សា អ័រគីដេ ដែលបង្កប់សេវាផ្លូវភេទ នៅក្នុងខណ្ឌសែនសុខ

ភ្នំពេញ)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកស្រីស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំង ហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថាបង្កប់សេវផ្លូវភេទក្នុងខណ្ឌសែនសុខយូរមកហើយ ប៉ុន្តែគ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានចុះបង្ក្រាប។

ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ រួមមានអ្នកគ្រប់គ្រង ចំនួន ០៣នាក់, បុគ្គលិកចំនួន ០៤នាក់, សន្តិសុខ ចំនួន ០១នាក់, នារីម៉ាស្សា ចំនួន ២៣នាក់ (អនីតិជន ចំនួន ០២នាក់) និងភ្ញៀវ ០៦នាក់។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវីធី៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com