ឯកឧត្ដម តូច ប៉ូលីវ៉ា បង្ហាញ៥ចំណុចនៃតួនាទី និងភារកិច្ច គណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារេខាធិការដ្ឋាននៃគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ នាថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ដោយមានការចូលរួមពី លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោក លោកស្រីសមាជិកលេខាធិការដ្ឋាន លោកប្រធានអនុគណៈកម្មាធិការ លោកប្រធាន ODទាំង៤ សរុបអ្នកចូលរួម ១៧នាក់ ។

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានលើកឡើងពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដូចតទៅ៖

១. ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដែលបច្ចុប្បន្នកំពុងកើតមានឡើងក្នុងខេត្ត។

២. ខិតខំស្វែងរកប្រភពនៃឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់។

៣. ចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឈានទៅលុបបំបាត់ជាស្ថាពរ។

៤. ផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងដល់សាធារណជន អំពីគ្រោះថ្នាក់ៃការប្រើប្រាស់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់។

៥. រៀបចំសំណុំរឿងបញ្ជូនទៅតុលា ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com