អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បន្ទាប់ពីចូលរួមកាន់បិណ្ឌទី២ក្នុងវត្តភ្ញីមាស បានដាំកូនឈើ១០០ដើមនៅវិទ្យាល័យភ្ញីមាស

 

(តាកែវ)៖ អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានដឹកនាំបុគ្គលិកក្រុមហ៊ុនទៅដាក់បិណ្ឌនៅវត្តភ្ញីមាសស្ថិតនៅស្រុកព្រៃកប្បាសខេត្តតាកែវ ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី២ សម្រាប់ឆ្នាំ២០១៩នេះ។

កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី០២ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ លោក ហ៊ួត ដែលជាអគ្គនាយកក្រុមហ៊ុនហ៊ួតជាផ្គត់ផ្គង់សម្ភារៈសំណង់ ក្រៅពីបានកាន់បិណ្ឌទី២ នៅវត្តភ្ញីមាស លោកបានដឹកនាំក្រុមការងារដាំកូនឈើចំនួន១០០ដើមនៅក្នុងបរិវេណវិទ្យាល័យភ្ញីមាស ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ​ ដែលជាស្រុកកំណើតរបស់លោកផងដែរ៕ (Swift News)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com