សម្តេចតេជោ ​ស្នើធនាគារពិភពលោក​ជួយកសាងផ្លូវជន​បទពី​ដីក្រហម​ ទៅជាផ្លូវ​កៅស៊ូពីរ​ជាន់​

(ភ្នំពេញ)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ បាន​ស្នើ​ឲ្យ​ធនាគារ​ពិភពលោក (WB) ពិនិត្យ​មើល​លទ្ធភាព​ចូលរួម​នៅក្នុង​ការ​ដាក់​កម្មវិធី​កសាង​ផ្លូវ កែប្រែ​ផ្លូវ​ជនបទ​ពីដី​ក្រហម ទៅ​ជាផ្លូវកៅស៊ូ២​ជាន់វិញ ដោយហេតុថា ធនាគារ​ពិភពលោក កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​តំបន់​ជន​បទ​នោះស្រាប់។

សំណើ​នេះ ធ្វើឲ្យក្នុង​ជំនួប​រវាង​សម្តេចតេជោ ហ៊ុន សែន និង​លោកស្រី Victoria Kwakwa អនុ​ប្រធាន​ធនាគារ​ពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក នៅ​វិមាន​សន្តិភាព នាព្រឹក ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩។

នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។

ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង