កញ្ឆាទម្ងន់១,៦៣តោនត្រូវបានអាជ្ញាធរម៉ារ៉ុករឹបអូសនិងឃាត់ខ្លួន២នាក់

(ម៉ារ៉ុក)៖​ ប៉ូលិសប្រឆាំងបទលើសគ្រឿងញៀននៃប្រទេសម៉ារ៉ុកបានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន​នៅភាគខាងត្បូងនៃទីក្រុង Agadir និងរឹបអូសបានកញ្ឆាទម្ងន់១,៦៣តោន។

ប្រធាន​នាយកដ្ឋានប្រឆាំងគ្រឿងញៀនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនសង្ស័យ២នាក់​មានអាយុ ៤១ ឆ្នាំនិង ៤៩ ឆ្នាំដែលមានកំណត់ត្រាព្រហ្មទណ្ឌត្រូវបានចាប់ខ្លួន​ក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី ១៤ ខែកញ្ញា។

​សូមជម្រាបថាយោងតាមរបាយការណ៍អង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្នាំ២០១៦ ប្រទេសម៉ារ៉ុកឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១២៩ប្រទេសទាក់ទងនឹងការផលិតកញ្ឆានៅចន្លោះ២០០៩-២០១៤ បន្ទាប់មកគឺប្រទេសអាហ្វហ្កានីស្ថាន លីបង់ ឥណ្ឌា និងប៉ាគីស្ថាន៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com