លីហ្គកំពូលកម្ពុជាដំណើរប្រកួតវិញសប្តាហ៍នេះ បន្ទាប់ពីសម្រាកប្រកួតជម្រុះបាល់ទាត់ពិភពលោក

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ​២០១៩ (មិត្តហ្វូនខាំបូឌាលីហ្គ រីលីហ្គកំពូលកម្ពុជា) បានត្រឡប់មកវិញហើយ ក្រោយសម្រាកពីរសប្តាហ៍ ដោយសារប្រកួតជម្រុះបាល់ទាត់ពិភព
លោក ២០២២កាតា និងជើងឯកអាស៊ី ២០២៣នៅចិន។

កីឡាករដែលជាប់ជម្រើសជាតិពីរប្រកួត បានវិលទៅកាន់ក្លិបរៀងៗខ្លួនហើយ ត្បិតលីហ្គកំពូលចូលកងវិញ នៅថ្ងៃសៅរ៍នេះ ក្នុងនោះជំនួបកំពូល ម្ចាស់ផ្ទះវិសាខា ទទួលក្រុមក្រសួងការពារជាតិ។

ក្រោយលេងបាន២១ប្រកួត វិសាខាកំពុងឈរនៅចំណាត់ថ្នាក់លេខ២មាន ៤៧ពិន្ទុ ដេញតាមអ្នកនាំមុខជើងឯកព្រះខ័នរាជ ៨ពិន្ទុ ចំនែកក្រសួងការពារជាតិ លេខ៧មាន៣៥ពិន្ទុ ដេញតាមវិសាខា១២
ពិន្ទុ និងតាមព្រះខ័នរាជ ២០ពិន្ទ។ វិសាខានៅមានឱកាសប្រជែងពាន ខណៈក្រសួងការពារជាតិអស់ឱកាសហើយ។

ការប្រកួតចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិសាខាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯការពារជាតិដែលជាម្ចាស់ពានធ្លាក់ចេញពីការប្រកួតដោយភ្នំពេញក្រោន។ ជើងទី១ ក្រសួងការពារជាតិ ឈ្នះវិសខា ១ទល់នឹង០។

ថ្ងៃជាមួយគ្នានេះដែរ ក្លិបនគរបាលជាតិ ទទួលអង្គរថាយហ្គឺរនៅទីលានបាល់ទាត់អគ្គីសនីកម្ពុជា និង
សូលទីឡូអង្គរទទួលអគ្គិសនីកម្ពុជា នៅខេត្តសៀមរាប។

ដោយឡែកការប្រកួតថ្ងៃអាទិត្យ គីរីវង់សុខសែនជ័យ ទទួលភ្នំពេញក្រោននៅខេត្តតាកែវ ព្រះខ័នរាជទទួលយុវជនសាលាបាល់ទាត់ជាតិបាទីនៅស្វាយរៀង ណាហ្កាវើល ទទួលកំពង់ចាមនៅស្តាតចាស់ និង
បឹងកេត ទទួលអាស៊ីអឺរ៉ុននៅបឹងស្នោរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com