ពី​អ្នកកាសែត ជា​រដ្ឋមន្ត្រី​ព័ត៌មាន​! ឯកឧត្តម ខៀវ កាញារីទ្ធ “​ខួបកំណើត​គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ នៅ​ថ្ងៃទី​១៣​កញ្ញា​”

(​ភ្នំពេញ​)៖ សារ​ជូនពរ​ខួបកំណើត​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវបាន​បង្ហោះ​ព្រោងព្រាត​តាម​ហ្វេ​ស​ប៊ុ​ក ចាប់តាំងពី​ព្រលប់​ថ្ងៃទី​១២​កញ្ញា​។ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​គ្រប់​អាយុ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក្រោយពី​ផ្តួលរំលំ​របប​ខ្មែរក្រហម ថ្ងៃ​០៧​មករា ឆ្នាំ​១៩៧៩ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​អ្នកកាសែត ជា​អ្នកតំណាងរាស្ត្រ ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មុននឹង​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាប់តាំងពី​ឆ្នាំ​២០០៤ បន្ត​ដល់​សព្វថ្ងៃ​។​

.​ជីវប្រវត្តិ​សង្ខេប​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ​៖
កើត​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​១៩៥១ នៅ​សង្កាត់​លេខ​២ ក្រុងភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​កូន​ទី​២ ក្នុង​គ្រួសារ ដែល​បងប្អូន​ប្រាំបួន​នាក់​។

​នៅ​កុមារភាព ឯកឧត្តម ខៀវ កាញារីទ្ធ រៀន​នៅ​សាលាបឋមសិក្សា​ម​ជ្ឈឹ​ម ខេត្តបាត់ដំបង​
​សាលាបឋមសិក្សា ពៅ​អ៊ុំ ភ្នំពេញ​។

​នៅ​ឆ្នាំ​១៩៧០-១៩៧៥ ឯកឧត្តម ខៀវ កាញារីទ្ធ រៀន​មហាវិទ្យាល័យ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

​នៅ​ឆ្នាំ​១៩៧២-១៩៧៥ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​សិស្ស​មន្ត្រីជាន់ខ្ពស់​ខាង​ការទូត​នៃ​សាលា​ជាតិ​រដ្ឋបាល ជំនាន់​ទី​ពីរ​

​ក្រោយ​ផ្តួលរំលំ​របប​ខ្មែរក្រហម ឯកឧត្តម ខៀវ កាញារីទ្ធ ជា​និពន្ធ​នាយក​កាសែត​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០​។

​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៣ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​តំណាងរាស្ត្រ ប្រចាំខេត្ត​កណ្តាល​។ ជា​តំណាងរាស្ត្រ ប្រចាំរាជធានី​ភ្នំពេញ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨​។ ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៣ ជា​តំណាងរាស្ត្រ​ប្រចាំខេត្ត​កំពង់ចាម​។

​ពី​ឆ្នាំ ១៩៩១ ដល់ ១៩៩៣ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​លេខាធិការ​របស់​រដ្ឋ​កម្ពុជា នៅក្នុង​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​-​អេស​អិន​ស៊ី​។

​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៤ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។
​ពី​ឆ្នាំ​២០០៤ ដល់​បច្ចុប្បន្ន ( ២០១៩ ) ឯកឧត្តម ខៀវ កាញារីទ្ធ ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​អំឡុងពេល​ជា​អ្នកកាសែត ជា​តំណាងរាស្ត្រ ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី ជា​លេខាធិការ ជា​រដ្ឋលេខាធិការ និង​ជា​រដ្ឋមន្ត្រី ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ជាច្រើន ក្នុងនោះ ស្នាដៃ ដែល​បានចេញ​ផ្សាយ​ហើយ រួមមាន​៖
១-​ញញឹម​ចុងក្រោយ​
២-​ឆ្ងាយ​ហួស​ពី​ជើងមេឃ ‹​បកប្រែ​›
៣-​អប្សរា​នៃ​អង្គរ ‹​បកប្រែ​›
៤-​អ្នក​ដែល​ឃ្លាតឆ្ងាយ​
៥-​ការ​ហិនហោច​ព្រៃឈើ ‹​បកប្រែ​›
៦-​អគ្គមហាសេនា ‹​បកប្រែ​›​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com