ប្រមុខរដ្ឋស្តីទី ​ចេញព្រះរាជក្រឹត្យ​តែងតាំង​រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ០៣រូប

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែង​តាំង ឯកឧត្តម អ៊ុក សំរេច ឯកឧត្តម មុន រ៉ាម៉ាឌី និងឯកឧត្តម សុខ ប្រសិទ្ធិ ជារដ្ឋលេខាធិការក្រសួង​ព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Swift News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

គួរជម្រាបថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានដែលតែងតាំងថ្មី ក្នុងនោះ ឯកឧត្តម មុន រ៉ាម៉ាឌី ធ្លាប់ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងបច្ចុប្បន្ន ជាទីប្រឹក្សាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com