ក្រសួងទេសចរណ៍​ ជំរុញ​ឲ្យ​ម្ចាស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​បង្កើន​ការ​តាំង​ពិ​ព័រ​ណ៌​ម្ហូបអាហារ​

​ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឲ្យ​ម្ចាស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​បង្កើន​ការ​តាំង​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដជាតិ​ ឲ្យ​បាន​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​។​

​តំណាង​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​ ចាត់​ទុក​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​ផ្នែក​សេវាកម្ម​ ការ​បង្ហាញ​ របៀប​រស់នៅ​ដ៏​មាន​កិត្យានុភាព​ និង​វិស័យ​ម្ហូបអាហារ​ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ដើម្បី​បង្ហាញមុខ​ម្ហូប​របស់​កម្ពុជា​ប្រកបដោយ​អនាម័យ​ និង​គុណភាព​ល្អ​។​

​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការ​ពិ​រ​ព័ណ៌​ “WONDERFUL​ 28​ –​ LIFESTYLE,​ WINE​ &​ DINE​ EXPO”​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែកញ្ញា​ លោក​ ច្រឡឹង​ សុមេធា​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​វិស័យ​ម្ហូបអាហារ​នៅ​ពេល​ខាង​មុខ​នេះ​ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​ម្ហូបអាហារ​ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ អំពី​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់​ ដើម្បី​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​យុវវ័យ​ឲ្យ​មក​ទស្សនា​នៅ​តាម​រម្ម​នី​យ​ដ្ឋា​ន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។​

​លោក​បន្ដ​ថា​ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ ជាតិ​ អន្តរជាតិ​មានការ​ចាប់អារម្មណ៍​ និង​មានការ​កើនឡើង​នោះ​ គឺ​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​ ក្រៅពី​តំបន់​ទេសចរណ៍វប្បធម៌​,​ និង​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត​ ដែល​សុទ្ធ​សឹង​ជា​កន្លែង​ទាក់ទាញ​ និង​បាន​កំពុង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ ដែល​មាន​ជនជាតិ​ផ្សេងៗ​គ្នា​ ចូល​មក​ទស្សនា​ជា​ហូរហែរ​ ។​

​សូម​បញ្ជាក់​ថា​៖​ ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​ ដែល​គ្រោង​រៀបចំ​ឡើង​ដោយ​សមាគម​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​អន្តរជាតិ​ (InFEA)​ ឧបត្ថម្ភ​ដោយ​ធនាគារ​កា​ណា​ឌី​យ៉ា​ភី​អិ​ល​ស៊ី​,​ Wonder​ Capital​ Group​ ជា​លើក​ដំបូង​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧​ ខែតុលា​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ គឺជា​ការ​បង្ហាញ​ពី​របៀប​រស់នៅ​ដ៏​មាន​កិត្យានុភាព​ ផលិតផល​ស្រា​ វិស័យ​អាហារ​ និង​សេវាកម្ម​ដ៏​មាន​វិជ្ជាជីវៈ​ការ​នាំ​មក​នូវ​គំនិត​ថ្មី​នៃ​ស្តង់ដារ​ រស់នៅ​ក្នុង​យុគសម័យ​ថ្មី​ គឺជា​ពិព័រណ៍​អាហារ​ និង​ភេសជ្ជៈ​ដ៏​ធំ​ និង​ពេញ​និយម​បំផុត​ឆ្លើយ​តប​តាម​តម្រូវ​បច្ចុប្បន្ន​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com