ក្រសួងឈប់​ទទួល​ស្គាល់​​វិទ្យាស្ថាន​មួយ​​ដែលមិនបណ្តុះបណ្តាល​ តែបែរជាកន្លែងលេងល្បែង​របស់ជនជាតិ​ចិន​ទៅវិញ​

(ភ្នំពេញ)៖ ក្រសួងការងារបានជូន​ដំណឹងទៅសាធារណជន សិក្ខាកាម សិស្សនិស្សិត ដោយបញ្ជាក់ថា ក្រសួងសម្រេចឈប់ទទួលស្គាល់​វិទ្យាស្ថានអ៊ិនសែលប៉ូលីធាន (EXCELPOLITAN INSTITUTE) ដោយ​​ថា វិទ្យាស្ថានមួយនេះមិនអនុវត្តតាមស្មារតីប្រកាសដែលក្រសួងបានអនុញ្ញាតឲ្យធ្វើការបណ្តុះបណ្តាល។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា រហូតមកដល់វិទ្យាស្ថាននោះ មិនទានបានធ្វើការបណ្តុះបណ្តាលនៅឡើយទេ។

គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថានមួយនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា​ចាប់ខ្លួនជនជាតិចិន ១០៥នាក់នៅក្នុងអគារពាណិជ្ជកម្ម SUN TOWN កាលពីថ្ងៃទី៩ ខែកញ្ញាដោយ​សង្ស័យថា ​ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com