ច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នឹងត្រូវបង្កើតឡើង

(កម្ពុជា)៖ ក្រសួងអប់រំ យុវជន និងកីឡារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បី រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការរៀបចំសិក្ខា សាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីទទួលបាននូវមតិយោបល់បទពិសោធន៍ នៃ ការអនុវត្ត បញ្ហាប្រឈមនានា សំណូមពរ ដើម្បីគណៈកម្មការយកមកសិក្សាដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់ នេះ ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានវិសាលភាពគ្របដណ្តប់វិស័យអប់រំកាយ និងកីឡា។

ឯកឧត្តមបញ្ជាក់ថា ការហ្វឹកហាត់អប់រំកាយ និងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា ដែលជា ទូទៅការអប់រំកាយ និងកីឡា គឺជាធាតុសំខាន់ នៃការអប់រំពេញមួយជីវិត នៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំកាយ និងកីឡាធានាការអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយ បញ្ញាស្មារតី និងសីលធម៌របស់មនុស្សលោក។ សមាស ភាគមួយនៃវិស័យអប់រំ ដែលមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ ល្អ រក្សាកម្លាំងពលំមាំមួន និងមានសុខភាពល្អ ជួយកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ រួមចំណែក កសាង និងការពារជាតិមាតុភូមិ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោមការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ និងសង្គមកីឡាបានធ្វើឲ្យវិស័យកីឡាជាតិរីកចម្រើនយ៉ាង ឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងបានជួបនូវបញ្ហាខ្លះៗ ក្នុងការគ្រប់គ្រង ដឹកនាំ យន្ត ការការងារ មិនអាចដំណើរការដោយរលូននោះទេ ដូច្នេះហើយការរៀបចំសិក្ខាសាលារបស់ក្រសួងអប់រំនាពេ លនេះ គឺរឿងដ៏សំខាន់ដើម្បីឈានដល់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com