វ៉ាស៊ីនតោន៖ អាមេរិកព្រមានកោះ Solomon ពីការកាត់ផ្តាច់ការទូតជាមួយកោះតៃវ៉ាន់

លោកស្រី Catherine Ebert-Gray អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេស ប៉ាពូញូហ្គីណេ កោះ Solomon និងកោះ Vanuatu បានព្រមានមេដឹកនាំរបស់កោះ Solomon នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ដែលបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងទៅភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចិន ។

លោកស្រី Catherine Ebert-Gray បាននិយាយថា Solomon គឺជាកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងទីបីហើយ ដែលបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងទៅភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចិន ។

លោកស្រី Catherine Ebert-Gray បានបន្ថែមថា ការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់របស់កោះ Solomon ត្រូវបានធ្វើឡើងក្រោមយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ ប៉ាស៊ីហ្វិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com