ប្រធានាធិបតី ត្រាំ យល់ព្រមពន្យារពេល​ដំឡើងពន្ធគយថ្មីលើទំនិញចិន​ជាកាយវិការសុច្ឆន្ទៈ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកបានយល់ព្រមពន្យារពេល២សប្តាហ៍នៅក្នុងការដំឡើងពន្ធគយលើទំនិញនាំចូលមកពីប្រទេសចិន។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធថា «ការពន្យារពេលនោះគឺជាកាយវិការសុច្ឆន្ទៈ»។

លោក ត្រាំ បាននិយាយថា ឧបនាយករដ្ឋមន្ត្រីចិន លោក ​Liu He បានស្នើសុំពន្យារពេលលើការដំឡើងពន្ធដោយសារចិននឹងប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០១ ខែតុលាខាងមុខ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com