ផែនការមេអភិឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តព្រះសីហនុ​ ទទួលបានឯកភាព​ទាំងស្រុង​ហើយ​

(ភ្នំពេញ)៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវល បានដឹក​នាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យនិងឆ្លងផែនការមេ ស្តីពីការពង្រីហេដ្ឋារចនាសម្ព័ន្ធអាកា​សយានដ្ឋានអន្តរជាតិខេត្តព្រះស៊ីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការធ្វើបទបង្ហាញរបស់ លោក អាឡាំង ប្រ៊ង អគ្គនាយកថ្មីនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងក្រុមការងារផងដែរ។

ជាគោលការណ៍ ផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសី​ហ​នុនេះ ដែលបានស្នើឡើងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ត្រូវបានទទួលការឯកភា​ព​ពីក្រុមការងារបច្ចេកទេស នៅក្នុងកិច្ចប្រជុំនេះ។ ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៍បានណែនាំ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាឲ្យបានល្អ ដើម្បីសម្រេចនូវគោលដៅនៃការសាងសង់ឲ្យបានរួចរាល់តាមផែនការ ជាពិសេសត្រៀមលក្ខណៈទទួលការហោះហើរពិសេស របស់ថ្នាក់ដឹកនាំកំពូលពីបណ្តាប្រទេសនានា ដែលប្រទេកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទៈកិច្ចប្រជុំកំពូលអាស៊ានចុងឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះស៊ីហ​នុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ ដោយមានសមត្ថភាពទទួលអ្នកដំណើរ ៣,៦លាននាក់ សម្រាប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ២០២២ និងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែ​ម​ដល់ទៅជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។

ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិនេះ ក៍កំពុងដំណើរការពង្រីកផ្លូវរត់ហោះហើរ ពី២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំ។ ដោយឡែក ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត នៃអាកាសយានដ្ឋាននេះ ត្រូវបានពង្រឹងនិងពង្រីកផងដែរ ដែលឆ្លើយតបតាមកំណើននៃការហោះហើរក្នុងស្រុក និងអន្តរជាតិយ៉ាងគំហុក នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com