គ្រោះថ្នាក់​រលំ​ដើមឈើ​នៅ​មាត់​ស្ទឹង​សៀមរាប​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ ៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​

(​សៀមរាប)​៖​ មនុស្ស​ប្រុស​.​ស្រី​៣​នាក់​ ត្រូវ​ដើមឈើ​រលំ​សង្កត់​លើ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ តាម​ផ្លូវ​មាត់​ស្ទឹង​ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ ពេល​មេឃ​កំពុង​ភ្លៀង​លាយឡំ​និង​ខ្យល់​ តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ពី​ខាងលិច​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​មួយសន្ទុះ​ធំ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ ល្ងាច​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ជិត​គល់​ស្ពានថ្ម​ទល់មុខ​វត្ត​ ព្រះ​ឥន្ទ​កោ​សា​ ហៅ​(​វត្ត​កណ្តាល​)​ ក្នុងភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ដើមឈើ​ រលំ​សង្កត់​ មក​លើ​អ្នក​ធ្វើ​ដំណើរ​ ជិះ​ម៉ូតូ​នោះ​ បណ្តាល​ឱ្យ​របួសធ្ងន់​ ស្រាល​ ប្រុស​.​ស្រី​ ចំនួន​៣​នាក់​ ខណៈ​មេឃ​កំពុង​ភ្លៀង​ លាយឡំ​ និង​ខ្យល់​ក​ន្ទ្រា​ក់​ ភ្លាមៗ​នោះ​ត្រូវ​បាន​កម្លាំង​របស់​ប្រជា​ការពារ​និង​សមត្ថកិច្ច​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សម្រួល​ចរាចរណ៍​ និង​ កាត់​ដើមឈើ​នោះ​ចេញពី​ផ្លូវ​ ព្រមទាំង​យក​មនុស្ស​ទៅ​ព្យាបាល​។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ ប្រុស​ ស្រី​ ទាំង​៣​នាក់​ ដែល​ត្រូវ​បាន​ឈើ​រលំ​សង្កត់​នោះ​មាន​៖​ទី​១-​ឈ្មោះ​ ម៉ៅ​ វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ សិស្ស​ទី​៩​ មាន​ទីលំនៅ​ភូមិ​រហាល​ សង្កាត់​នគរធំ​ ក្រុង​សៀមរាប​ របួស​ជើង​ខាងស្តាំ​ រយះ​កំភួនជើង​ និង​ខូចខាត​ម៉ូតូ​១​ គ្រឿង​ម៉ាក​ ហុងដា​C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១០,​ ទី​២-​ឈ្មោះ​ លឹ​ម​ កិ​ន្និ​ដ្ឋា​ ភេទ​ស្រី​ អាយុ​ប្រហែល​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ របួសស្រាល​ឈឺ​កញ្ចឹងក​ នឹង​ឈឺ​ក​ ជើង​ស្តាំ​ (​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ ឡាយ​ ឃែ​ ខាងជើង​ស្តុ​ប​ទន្លេសាប​ និង​ជន​រង​គ្រោះ​,​ទី​៣-​ភេទ​ស្រី​ អាយុ​ប្រហែល​៤០​ឆ្នាំ​ របួសស្រាល​ មិន​ទាន់​ស្គាល់​ ទីលំនៅ​ ខូចខាត​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ សេ​125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1C-2106​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ប្រុស​.​ស្រី​ទាំង​៣​នាក់​ក្នុង​នោះ​មាន​២​នាក់​ ប្រុស​.​ស្រី​ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ថ្ងៃ​កើតហេតុ​ ចំណែក​ជន​រង​គ្រោះ​ ដែល​របួសធ្ងន់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។​

​ចំណែក​ម៉ូតូ​ចំនួន​១​គ្រឿង​ ដែល​បាន​ផ្ញើ​គេ​នៅ​ជិត​កន្លែង​កើតហេតុ​ មិនដឹង​ម្ចាស់​ទៅ​ទីណា​ទេ​ដូច្នេះ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​ បាន​យក​មក​ទុក​ នៅ​ប៉ុស្តិ៍​ ស្ល​ក្រាម​ គឺ​ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០០៤​ កំពុង​ស្វែងរក​ម្ចាស់​ ដើម្បី​ឱ្យមក​ទទួល​ ៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com